0
កាលពីខែកន្លែងទៅកំពូលស្មាតហ្វូន ជំនាន់ទី 1 របស់ OnePlus មានឈ្មោះថា OnePlus 1 នោះបានទទួល កំណែ Update ឡើងទៅកាន់ Android Marshmallow ជាផ្លូវការ ធ្វើឲ្យអ្នក ប្រើប្រាស់ ស្មាតហ្វូនស៊េរីចាស់ នោះសប្បាយចិត្ត មិនតិច នោះទេ ហើយវាក៏អាច នឹងឡើង ទៅកាន់ Android N បានផង ក៏មិនដឹង។ ក៏ប៉ុន្តែសម្រាប់ អ្នកប្រើប្រាស់ OnePlus 2​ មួយចំនួន បានងឿយឆ្ងល់ ជាខ្លាំងថា ហេតុអ្វីបាន ជាពុំមាន កំណែ Update ឡើងទៅកាន់ Android Marshmallow នៅលើម៉ូឌែល របស់ខ្លួនមុន? ចម្លើយគឺ OnePlus 1 ដំណើការដោយ Android ប្រើប្រាស់ Stock Rom របស់ Cyanogen មិនមែន Oxygen OS ដំណើការលើ OnePlus 2 ទេ ហេតុនេះក្រុម Developer ត្រូវចំនាយពេល ធ្វើការតេស្ដ Rom ថ្មីនេះជាច្រើន ខែមុននឹងសម្រេច ថាប្រកាសឲ្យ Update កាលពីម្សិលមិញ នេះតាមរយៈ Forum របស់គេហទំព័រ OnePlus តែម្ដង។







ជាមួយនឹងកំណែ Update ថ្មីនៅលើ OnePlus 2 នេះរាល់អ្នក ប្រើប្រាស់ស្មាតហ្វូន នេះទាំងអស់ នឹងទទួលបាន ដូចជា៖


  • មុខងាររបស់ Android Marshmallow 6.0.1
  • បង្កើនសមត្ថភាពមុខងារ Doze ធ្វើឲ្យថ្មប្រើប្រាស់បាន យូរជាងមុន
  • បង្កើនសមត្ថភាពល្បឿនដំណើរការរបស់ម៉ាស៊ីន
  • បង្កើនសមត្ថភាពប៊ូតុងស្កេនក្រយ៉ៅដៃ
  • កែប្រែ និងបង្កើនសមត្ថភាពមុខងារមុខងារកាមេរ៉ា
  • លុបបំបាត់មុខងារ MaxxAudio និង Tuner ចេញ ដោយជំនួសមកវិញ ជាមួយនឹង Dirac HD Sound Technology វិញ
  • បង្កើនសមត្ថភាព Shelf UX
  • អ្នកប្រើប្រាស់អាចធ្វើការចាក់សោរកម្មវិធី ឬហ្គេមណាមួយបាន
  • អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងមុខងារ Background Control
  • បន្ថែមមកជាមួយក្ដារចុច SwiftKey ជំនាន់ 6.3.3 ហើយអាច Update តាម Play Store បាន
  • មុខងារផ្សេងៗទៀតជាច្រើន
2cover




កំណែ Update នឹងធ្លាក់មកដល់យ៉ាងលឿន បំផុតត្រឹម 48 ម៉ោង ដូច្នេះចាប់ពីថ្ងៃនេះ តទៅរាល់អ្នក ប្រើប្រាស់ OnePlus 2 ទាំងអស់ អ្នកគប្បីចូល ទៅកាន់ Settings > About Phone > System Update ដើម្បីស្វែងរក កំណែ Update ថ្មីនេះ។ គួរបញ្ជាក់ ផងដែរថា ជាមួយនឹង Android Marshmallow ជំនាន់ 6.0.1 នេះស្មាតហ្វូនអ្នក នឹងដើរដោយ Oxygen OS ដដែល ដោយវាឡើង ទៅកាន់ជំនាន់ 3.0.2 ចុងក្រោយគេ ហើយបើស្មាតហ្វូន របស់អ្នក ពុំទាន់អាចទទួល បានកំណែ Update នេះនៅ ឡើយទេ អ្នកត្រូវរង់ចាំ រហូតដល់ ថ្ងៃស្អែក ឬពេញ 1 សប្ដាហ៍តែម្ដង ព្រោះកំណែ Update នេះចេញដំបូង បំផុតគឺនៅ ស្រុកចិន ហេតុនេះយើង ក៏មិនដឹងច្បាស់ ថាវានឹងមកដល់ ស្មាតហ្វូននីមួយៗ នៅពេល ណានោះទេ។





Post a Comment

Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.