0
នេះជាការដំឡើង Tweak ម៉្យាងទៀត ដោយ​មាន​ភាព​សុំា​ញុំា​ប​ន្តិច នៅ​ពេល​ដំឡើង ដោយ​សា​រតែ​ម៉ាស៊ីន iPhone របស់​យើង​មិន​ទាន់​បាន Jailbreak ឬមិនអាច Jailbreak តែក៏អាចធ្វើការដំឡើង Tweak បាន​ដែរ។
Install-Themes-on-iPhone-Without-a-Jailbreak
ដោយសារតែការទន្ទឹងរង់ចាំក្នុងការ Jailbreak យូរពេក ដូចមានក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី មានគំនិត​បំពេញ​តម្រូវ​ការ​របស់អ្នកប្រើប្រាស់ ដែលចង់ផ្លាស់ប្តូរ Theme ក៏បង្កើតជាគេហទំព័រដែលផ្ទុកដោយ Theme ស្អាតៗ ដើម្បីអនុញ្ញាតឲ្យអ្នកប្រើ iOS ដែលមិនបាន Jailbreak អាចផ្លាស់ប្តូរបាន។
សូមអានការណែនាំខាងក្រោម ដើម្បីធ្វើការដំឡើង៖
  1. អ្នកអាចទៅកាន់ គេហទំព័រនេះ1
  2. អូសចុះក្រោមបន្តិច រួចចុចចូល Browse all themes
    2
  3. បន្ទាប់អុះចុះក្រោមបន្តិចដែរ រើសយក Theme ឈ្មោះ Midnight
  4. រួចអូសចុះក្រោមបន្តិច ចុចលើពាក្យ Application icons
    4
  5. អ្នកអាចចុចធីកលើ​ Icon ណាមួយ ដែលអ្នកចង់ឲ្យមានលើ Homescreen របស់អ្នកបាន
  6. បន្ទាប់ចាំចុចលើពាក្យ Install icons រួចចាំប៉ុន្មានវិនាទី
    6
  7. រហូតដល់វាលោតផ្ទាំងមួយ សម្រាប់ឲ្យអ្នកដំឡើង Profile
  8. ពេលដែលចេញផ្ទាំងនោះមក អ្នកត្រូវចុច Install
    8
  9. បើ iPhone របស់អ្នកមានជាប់លេខសម្ងាត់ វានឹងលោតឲ្យដោះចេញ បន្ទាប់ទើបអាចចុច Install ទៀតបាន និង Install ចុងក្រោយមួយទៀត
    9
  10. បន្ទាប់ពីដំឡើងរួចរាល់ អ្នកអាចចុចលើពាក្យ Done ឬចាក់ចេញទៅ Homescreen តែម្តងក៏បាន
    10
  11. ពេលនោះអ្នកនឹងឃើញ មានវត្តមាន Icon ដែលអ្នកបានចុចធីកនោះ មាននៅលើ Homescreen របស់អ្នកភ្លាម
    11
អ្នកអាចធ្វើការរៀបរាប់ដាក់ Icon ដែលអ្នកបានចុចធីកយកមកនោះមួយផ្ទាំង Homescreen ហើយយក Icon ចាស់ៗដាក់ក្នុង Folder ផ្សេងសិនក៏បាន ដោយការប្រើប្រាស់ដូចគ្នា ហើយនៅពេលលុបចេញ មាន​ការ​ងាយស្រួលជាងដោយអ្នកអាចលុបវាដូចលុបកម្មវិធីធម្មតាអញ្ចឹង។

****សូមចុចនៅទីនេះ​ដើម្បី Subscribe YouTube Channel របស់ The Mix ដើម្បីទទួលបានវីដេអូថ្មីៗ....

Post a Comment

Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.