នៅក្នុងតារាងខាងលើនេះ យើងសង្កេតឃើញថា ប្រព័ន្ធប្រតិបត្តិការណ៍ Android Jelly Bean (4.1, 4.2, 4.3) នៅតែមានអ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រមាណ 48.7% នៃឧបករណ៍ Android ទាំងអស់។ ឧបករណ៍ដែលដំណើរការដោយ Android ជំនាន់ Jelly Bean នេះភាគច្រើនជាទូរស័ព្ទស៊េរីចាស់ៗ និងទូរស័ព្ទធន់មធ្យម ព្រោះអី Jelly bean វាដំណើរការបានស្រួល មិនត្រូវការរ៉េម និងស៊ីភីយូខ្ពស់ដើម្បីដំណើរការ។ ក្រឡេកទៅមើល Android Kitkat ដែលបានចេញអោយប្រើប្រាស់អស់រយៈពេលមួយឆ្នាំហើយនោះ ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់ 33.9% ហើយដែលយើងអាចនិយាយបានថាវាច្រើនគួរសមដែរ។
នៅក្នុងតារាងនេះ យើងមិនឃើញមានរាប់បញ្ចូលនូវ Android Lollipop 5.0 នោះទេ ហើយបើតាមការគណនាខាងលើនេះ ចំនួនឧបករណ៍ដែលកំពុងប្រើ Lollipop 5.0 គឺមានមិនដល់ 0.1% នោះទេ។ ជាក់ស្តែង Android Lollipop ទើបតែមានប្រើប្រាស់លើឧបករណ៍ Nexus មួយចំនួន និងទូរស័ព្ទ Motorola មួយចំនួនប៉ុណ្ណោះ ហើយយើងប្រហែលជាត្រូវរង់ចាំដល់ដើមឆ្នាំ 2015 ទើបក្រុមហ៊ុនផលិតទូរស័ព្ទធំៗ ប្រើប្រាស់ Android Lollipop លើទូរស័ព្ទរបស់គេ។ ដោយឡែកសម្រាប់ការអាប់ដេតវិញ យើងសង្កេតឃើញថា LG បានបញ្ចេញកំណែអាប់ដេត Lollipop បានមុនគេបង្អស់ ហើយក្រុមហ៊ុនបន្តបន្ទាប់ទៀតនឹងមានដូចជា Samsung, Sony, HTC …។
ជាការពិតណាស់ ឧបករណ៍ Android ពិតជាមិនងាយទទួលបានកំណែអាប់ដេតដូច
iOS នោះទេ ព្រោះអី ឧបករណ៍ Android វាមានច្រើនម៉ូដ ច្រើនម៉ាកពេក
ខុសពី iOS ដែលមានតែម៉ាក Apple ប៉ុណ្ណោះ។
ណាមួយទៀតមុននឹងក្រុមហ៊ុនបញ្ចេញកំណែអាប់ដេតថ្មីមួយមក
ពួកគេត្រូវធ្វើការតេស្តសាកល្បងរយៈពេលយូរបន្តិច
ដើម្បីប្រាកដថាវាអាចប្រើប្រាស់បានរលូន ស៊ីថ្មតិច
និងមានមុខងារថ្មីៗច្រើន។
តើទូរស័ព្ទ
រឺថេប្លេតរបស់អ្នកកំពុងតែដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android
ជំនាន់ប៉ុន្មានដែរ? តើឧបករណ៍របស់អ្នក អាចតម្លើងទៅកាន់ Android
Lollipop បានដែររឺទេ? ហើយតើពេលណាទៅ?
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.