0
ប្រសិនបើ iPhone/ iPad របស់យើង​នៅ​មិន​ទាន់​បាន​ធ្វើការ Jailbreak នោះ​ទេ យើង​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ក្នុង​ការ​តម្លើង កម្មវិធី​ពិសេស​នានាៗ ដូចជា​កម្មវិធី​ដាក់ Ringtones កម្មវិធី​ទាញ​យក​ចម្រៀង និង​កម្មវិធី ធ្វើការថតអេក្រង់ ជាលក្ខណៈវីដេអូជាដើម។ ក៏ប៉ុន្តែនៅពេលឥលូវនេះ អ្នកអាចធ្វើការ ថតអេក្រង់​ទូរស័ព្ទ iPhone របស់អ្នក ជាលក្ខណៈវីដេអូបានហើយ ដោយប្រើប្រាស់កម្មវិធី ពិសេសមួយ។ កម្មវិធីនេះ អាចថា ស្រួលប្រើក៏បាន រឺក៏ពិបាកប្រើក៏បាន តែអ្នកទាំងអស់គ្នាគួរតែសាកល្បងសិន ព្រោះអីវាអាចប្រើ បាននៅលើគ្រប់ឧបករណ៍ទាំងអស់ របស់ Apple ហើយយើង ក៏មិនចំណាយលុយអ្វីដែរ។



តម្រូវការ
  • ឧបករណ៍ iDevice ដែលមានដូចជា iPhone/ iPad និង iPad Touch
  • ដំណើរការដោយ iOS 9.1 ឡើងទៅ
  • ត្រូវភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណែតជាដាច់ខាត ទាំងពេលប្រើប្រាស់
របៀបធ្វើ
សូមចុចទីនេះ ដើម្បីទាញយកកម្មវិធី AirShou (សូមបើកនៅលើកម្មវិធី Safari ជាដាច់ខាត)ពេលដែលអ្នកចុច Download និង Install ពេញហើយ សូមចូលទៅកាន Setting > General > Device Manager  រឺក៏ Profile > ជម្រើសដែលអ្នកឃើញទីមួយ> ចុចលើ Trust។ ឥលូវនេះ​យើង​អាចប្រើកម្មវិធី AirShou បានហើយ




ពេលបើកកម្មវិធីដំបូង វានឹងទាមទារអោយយើងធ្វើការ Login! សូមចុច Login with Facebook រឺមួយ​ក៏បង្កើតគណនី AirShou មួយ។ពេលរួចរាល់ហើយ យើងអាចធ្វើការ ថតអេក្រង់បានហើយ​ ដោយចុចលើ Record > ប្តូរ Orientation ដែលជាលក្ខណៈឈរក៏បាន ផ្តេកក៏បាន។ ខាងក្រោមសូមប្តូរកម្រិត Resolution ទៅជា 1080 ដើម្បីច្បាស់ម៉ត់ល្អ
បន្ទាប់ពីចុច Next Step ហើយ សូមអូសអេក្រង់អ្នក ពីក្រោមទៅលើ > ចុចលើ AirPlay > ចុច​លើ ឈ្មោះទូរស័ព្ទ iPhone អ្នក > បើក Mirror > ហើយចុចបិទវា នោះវានឹងចាប់ផ្តើមធ្វើការ​ ថតអេក្រង់ទូរស័ព្ទហើយ។



  • វីដេអូដែលបាន Record ហើយគឺស្ថិតនៅផ្នែកខាងលើ និងខាងស្តាំ នៃកម្មវិធី ហើយ​បើ​យើង​ចុច​លើ​វា យើងក៏អាចបញ្ចូលវាទៅក្នុង Camera Roll បានផងដែរ។
សូមបញ្ជាក់: យើងត្រូវធ្វើការភ្ជាប់ទៅកាន់ ប្រព័ន្ធ Wi-Fi រឺ អ៊ីនធឺណែត ទើបកម្មវិធីនេះវាដំណើរការ
សូមសាកល្បងប្រើប្រាស់ ជាមួយកម្មវិធីនេះទាំងអស់គ្នាណា ព្រោះអីវាងាយស្រួល ក្នុងការប្រើប្រាស់ ដំណើរ​ការស្រួល ហើយថែមទាំងមិនត្រូវការ ការ Jailbreak នោះទេ។


****សូមចុចនៅទីនេះ​ដើម្បី Subscribe YouTube Channel របស់ The Mix ដើម្បីទទួលបានវីដេអូថ្មីៗ....







Post a Comment

Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.