ក្នុងពិធីសម្ភោធនេះ ក៏មានការអញ្ជើញចូលរួមពី តារាបង្ហាញម៉ូត ល្បីនៅ
ប្រទេសកម្ពុជា ក្រុមចំរៀង Acoustic និងតារាចំរៀង ដ៏មាន ប្រជាប្រិយភាព
គឺកញ្ញា មាស សុខសោភា (ឯកអគ្គរាជទូត សុច្ឆន្ទៈ Huawei) ព្រមទាំងមាន
ការចូលរួម ពីបណ្ដាអ្នកថត រូបអាជីព អ្នកគាំទ្រ និងបណ្ដា អ្នកសារព័ត៌មាន
ជាច្រើន ផងដែរ។
សូមបញ្ជាក់ផងដែរថា P9 គឺជាស្មាតហ្វូន Huawei ដំបូងដែលមាន កាមេរ៉ាភ្លោះ
ចូលរួមសហការ ផលិតដោយ ក្រុមហ៊ុនផលិត កាមេរ៉ា Leica Camera AG។ កាមេរ៉ា 2
គ្រាប់របស់ P9 នេះ មានទំហំ 12 មេហ្គា ភិចសែល ដោយម្ខាងអាច ចាប់យក រូបសខ្មៅ
បានច្បាស់ និងម្ខាងទៀត អាចចាប់យក រូបភាព ដែលមាន ពណ៌ពន្លឺដិត ប្រភេទពណ៌ RGB។
ហើយសម្រាប់ ទាំងពីរ គ្រាប់នេះ អាចអោយ យើង ចាប់ យករូបភាព នៅក្នុងទី ងងឹតបាន
យ៉ាងប្រសើរ និងអាចកំណត់ កម្រិត Aperture បានថែម ទៀតផង។
ថ្លែងក្នុងឱកាសបើកសម្ភោធ Huawei P9, P9 Plus & P9 Lite លោក Liu Ziyang ហៅ ជេ សុន ប្រធាន នាយកដ្ឋាន ឧបករណ៍ ចល័តរបស់ Huawei ប្រចាំនៅកម្ពុជា បានឲ្យដឹងថា “ចំណុចលេច ធ្លោ បំផុតរបស់ Huawei P9 គឺកាមេរ៉ាភ្លោះ ដែលមានសមត្ថភាព អាចផ្តិត យករូបភាព ពណ៌បាន ច្បាស់ ល្អ មិនត្រឹម តែប៉ុណ្ណឹង អ្នកក៏អាច ថតរូបសខ្មៅ បានយ៉ាងប្រសើរ ផងដែរ។” លោកបានបន្ថែម ទៀតថា “Huawei P9 តម្រូវសម្រាប់ អ្នកចូលចិត្ត ថតរូប និងអ្នក ជំនាញថត រូបអាជីព ដោយសារ តែកាមេរ៉ា នីមួយៗរបស់ ស្មាតហ្វូនជំនាន់ថ្មី នេះមាន ទំហំដល់ ទៅ 12 មេហ្គាភិច សែល ។” “ខ្ញុំធ្លាប់បាន ឮពីអ្នក ជំនាញថតរូប អាជីព ភាគច្រើន និយាយពីអាថ៌ កំបាំងនៃការ ថតរូប របស់គាត់ គាត់ បាននិយាយថា ពន្លឺគឺជាធាតុ ផ្សំសំខាន់បំផុត នៅក្នុងការ ថតរូប។ ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមជម្រាប ទៅដល់ អ្នកជំនាញ ថតរូប ទំាងអស់ថា ចំពោះ Huawei P9 ពន្លឺមិនមែន ជាបញ្ហាដែល គួរ ឲ្យព្រួយបារម្ភ ទៀតនោះទេ ដោយសារ កាមេរ៉ាភ្លោះ របស់ Huawei P9 វាមានមុខងារ ចាប់យក រូបភាពដិត ភ្លឺច្បាស់ ស្រទន់ ម៉ត់ រហ័ស បើទោះបីជាអ្នក ស្ថិតក្នុងលក្ខខណ្ឌ ពន្លឺតិច រឺទីងងឹត យ៉ាង ណា ក៏ដោយ”។
Huawei ចាប់ផ្ដើមដាក់លក់ស្មាតហ្វូនទាំងបីម៉ូឌែលនេះជាផ្លូវការក្នុងប្រទេសយើងហើយ ដោយ P9 នឹងដាក់លក់ ក្នុងតម្លៃ 469$, P9 Plus តម្លៃ 680$ និង P9 Lite ដាក់លក់ ក្នុងតម្លៃ 249$ ។ អ្នកក៏អាចជាវស្មាតហ្វូនទាំងបីម៉ូឌែលនេះតាមរយៈការបង់រលោះ ជាមួយនឹង AEON បានផងដែរ។ សម្រាប់ការជាវ ស្មាតហ្វូនទាំងបី ម៉ូឌែលនេះ អតិថិជនទាំងអស់ នឹងទទួល បាន គម្រោង Power Plus រយៈពេល 4 សប្ដាហ៍ពី ក្រុមហ៊ុន Smart។
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.