ទន្ទឹមគ្នានេះដែរ Samsung នឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្កើត
Galaxy S6 ពោលវានឹងមានរចនាបថថ្មី កម្លាំងម៉ាស៊ីនខ្លាំងក្លា
និងលក្ខណៈសម្បត្តិកាន់តែចាប់អារម្មណ៍ជាង Galaxy S5។
ជាក់ស្តែងក្នុងឆ្នាំនេះ Galaxy S5
មិនសូវទទួលបានប្រជាប្រិយភាពដូច Galaxy S3 និង S4 ប៉ុន្មានទេ
ហើយឆ្នាំនេះ Samsung ក៏បានបាត់បង់ប្រាក់ចំណូលច្រើនណាស់ដែរ។
Galaxy S6 នឹងមានអេក្រង់ធំជាងមុនប្រមាណ 5.5 អ៊ីញ
កម្រិតភាពច្បាស់ខ្ពស់បំផុត Quad HD កាមេរ៉ាក្រោយទំហំ 16 រឺ ក៏ 20
មេហ្គាភិចសែល ប្រើស៊ិនស័រ Sony IMX240 មុខទំហំ 5 មេហ្គាភិចសែល
និងប្រើប្រាស់បន្ទះឈីប Snapdragon 810 រឺ Exynos 7420។
ទូរស័ព្ទទាំងពីរម៉ូឌែលនេះអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅខែមីនាខាងមុខ
នេះហើយ ក្នុងព្រឹត្តិការណ៍ MWC
ដែលក្នុងព្រឹត្តិការណ៍នោះក៏មានវត្តមានរបស់ HTC One M9 និងទូរស័ព្ទ
ក៏ដូចជាឧបរណ៍ទំនើបៗជាច្រើនទៀតដែរ។ ឆ្នាំ 2015 ខាងមុខនេះ
ក្រុមហ៊ុន Samsung
នឹងប្រើប្រាស់យុទ្ធសាស្ត្រថ្មីក្នុងការបង្កើតទូរស័ព្ទ
ពោលកាត់បន្ថយខ្សែស្រឡាយ Galaxy មួយចំនួនចោល
រួចហើយខ្លួននឹងយកចិត្តទុកដាក់ក្នុងការបង្កើតទូរស័ព្ទមួយចំនួន
អោយកាន់តែល្អប្រសើរថែមទៀត។ សង្ឃឹមថា Galaxy S6 និង S6 Edge
នឹងមានលក្ខណៈសម្បត្តិពិសេសគួរអោយចាប់អារម្មណ៍
ហើយរូបរាងវានឹងប្រណិតស្រោបដោយលោហៈ ដូច Galaxy Alpha ទៅចុះ។
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.